លោក ជា ខេមា និងក្រុមការងារ ស.អ.ក ខណ្ឌដូនពេញ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះប្រគល់ជូនដល់ក្រុមគ្រួសារសព
(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ម៉ោង១៥:០០នាទី លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងក្រុមការងារ ស.អ.ក ខណ្ឌដូនពេញ បាននាំយកថវិកា បេឡាមរណៈសង្គ្រោះប្រគល់ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ចំនួន ០៥ គ្រួសារ ស្មេីនឹង ០៥សព នៅរដ្ឋបាលខណ្ឌដូនពេញ ដែលក្នុង០១គ្រួសារទទួលបានថវិកា ៤,០០០,០០០រៀល សរុបជាថវិកា ២០,០០០,០០០រៀល( ម្ភៃលានរៀល)។
Post a Comment