ឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមកិច្ចប្រជុំសម្របសម្រួលនិងត្រៀមរៀបចំការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ Full Scale Airport Emergency Exercise (SAI-EX24)
(ខេត្តសៀមរាប)៖ ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមកិច្ចប្រជុំសម្របសម្រួល និងត្រៀមរៀបចំការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ Full Scale Airport Emergency Exercise (SAI-EX24) នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាព ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម សេង រ៉ាវុធ ទីប្រឹក្សា និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានប្រតិបត្តិការ និងសេវាកម្ម នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍សុីវិល និងមានការអញ្ជើញចូលរួម ពីអង្គភាពពាក់ព័ន្ធជាច្រើនរូបផងដែរ។
Post a Comment