ឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រទិសយោធភូមិភាគទី៤ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤។ 

កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមជាមួយអង្គភាពពាក់ព័ន្ធដូចជា អភិបាលរង នៃគណៈអភិបាល ខេត្តសៀមរាប ខេត្តកំពង់ធំ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ខេត្តកំពង់ធំ កងរាជអាវុធហត្ថខេត្តកំពង់ធំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ ខេត្តសៀមរាប ខេត្តកំពង់ធំ នឹង តំបន់ប្រតិបត្តិការសឹករង កងពលជំនាញ ចំណុះយោធភូមិភាគទី៤ ជាច្រើនរូប។















Theme images by Radius Images. Powered by Blogger.