ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមក្នុងកិច្ចប្រជុំជំនាញមន្ត្រីនគរបាលយុត្តិធម៌ជាមួយអង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប!
(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមក្នុងកិច្ចប្រជុំជំនាញមន្ត្រីនគរបាលយុត្តិធម៌ ជាមួយអង្គភាពពាក់ព័ន្ធដូចជា សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម ហុក វ៉ាន់ធីណា ប្រធានសាលាដំបូង និង ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និង ស្នងការនគរបាលខេត្តសៀមរាប ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងមានការចូលរួមពី មន្ត្រីសាលាដំបូង កងរាជអាវុធហត្ថ នគរបាល ទទួលជំនាញ នគរបាលយុត្តិធម៌ ជាច្រើនរូបទៀត កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តសៀមរាប។
នៅក្នុងកិច្ចប្រជុំនេះ អង្គភាពពាក់ព័ន្ធទាំងអស់បានពិភាក្សាគ្នាទៅលើចំណុចមួយចំនួនដូចជា៖
១.ពិភាក្សាអំពីកិច្ចការងារទំនាក់ទំនងរដ្ឋបាលរវាងស្ថាប័នសាលាដំបូង និងអយ្យការអមសាលាដំបូង ស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ។
២.ពិភាក្សាអំពីកិច្ចនិងនីតិវិធីចំណាត់ការសំណុំរឿងព្រហ្មទណ្ឌ។
Post a Comment