ក្រុមការងារមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ចុះសួរសុខទុក្ខសមាជិកកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន!
(ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ប្រាក់ វណ្ណ: មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានដឹកនាំកម្លាំងក្រោមឱវាទ និងនាំយកថវិកាចំនួន ៧៣០,០០០ រៀល អង្ករ១ការ៉ុង ភេសជ្ជៈ ១កេស និងទឹកសុទ្ធ ១កេស ចុះសួរសុខទុក្ខលោកនាយចំណង់ សោម វ៉ាន់និត ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។
Post a Comment