ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថខេត្តសៀមរាប ប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ


(សៀមរាប)៖​ នារសៀលថ្ងៃទី០៤ ខែកុម្ភៈ​ ឆ្នាំ២០២៥ នៅសាលប្រជុំសេនាធិ​ការ កងរាជអាវុធហត្ថខេត្ត​សៀមរាប ប្រជុំបូកសរុបលទ្ធផលការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថប្រចាំខែមករា និងលើកទិសដៅការងារ ​ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការ​រង ​ជា​នាយសេនាធិការ​ លោកមេបញ្ជាការ​រង នាយសេនាធិការរង ប្រធានមន្ទីរ ប្រធានអង្គភាពនគរបាលយុត្តិធម៌ នាយការិយាល័យពាក់ព័ន្ធ នឹងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំង​១៣៕

















Theme images by Radius Images. Powered by Blogger.