ឧត្តមសេនីយ៍ត្រី សៀ ទីន ចាត់ក្រុមការងារនាំយកថវិកាចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី សួ សុខី ជំនួយការមូលដ្ឋានកងរាជអាវុធស្រុកជីក្រែង ជួបគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងបំពេញភារកិច្ច!



(ខេត្តសៀមរាប)៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ចាត់ឲ្យលោកវរសេនីយ៍ត្រី ហង្ស វិចិត្រ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង និងក្រុមការងារ  បាននាំយកថវិការបស់ លោកឧត្តមសេនីយ៍ មេបញ្ជាការ រួមជាមួយថវិកាដែលបានចូលរួមពី នាយ-នាយរង ពលអាវុធហត្ថនៃកងរាជអាវុធហត្ថខេត្តសៀមរាប ថវិកាចំនួន ៨,៣៩០,០០០ រៀល ជូនលោក អនុសេនីយ៍ត្រី សួ សុខី ជំនួយការមូលដ្ឋានកងរាជអាវុធស្រុកជីក្រែង ដែលបានគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងបំពេញភារកិច្ច ហើយកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ កេតុមាលា (១.៧៩ ) រាជធានីភ្នំពេញ។






Theme images by Radius Images. Powered by Blogger.