សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ព្រឹទ្ធមហាឧបាសិកា គង់ លាន់
(ខេត្តកំពត)៖ ព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅគេហដ្ឋានភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពព្រឹទ្ធមហាឧបាសិកា គង់ លាន់ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុត ជាមួយ ឯកឧត្តម មាស សុភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលត្រូវជាកូនបង្កើត កូនប្រសារ និងជាចៅ ចៅទួតរបស់សព ចំពោះមរណភាពព្រឹទ្ធមហាឧបាសិកា គង់ លាន់ ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០:៤០នាទីព្រឹក ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាដែលពោរពេញដោយសមានទុក្ខនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ព្រឹទ្ធមហាឧបាសិកា គង់ លាន់ បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
Post a Comment