លោក ជា ខេមា អញ្ជើញបេីកកិច្ចប្រជុំស្តីពីការពង្រឹងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០នាទី នៅរដ្ឋបាលខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំស្តីពីការពង្រឹងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈអភិបាលខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, លោក ប្រធានការិយាល័យទាំង១១ និងលោក-លោកស្រី ចៅសង្កាត់ទាំង១១។
Post a Comment