ក្រុមការងារ អាវុធហត្ថខេត្តសៀមរាប ចុះសួរសុខទុក្ខសមាជិកក្នុងកងអនុសេនាធំចល័ត ដែលមានជំងឺកំពុងសម្រាកនៅផ្ទះ


(ខេត្តសៀមរាប)៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ​ ទីន មេបញ្ជាការកងអាវុធហត្ថខេត្តសៀមរាប ចាត់ក្រុមការងារ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក​ ឡុញ​ ឫទ្ធី​ មេបញ្ជាការរង​ ទទួលបន្ទុកកងអន្តរាគមន៍​ ចុះសួរសុខទុក្ខ​ពលបាលឯក សុខ​ ឈិត​ សមាជិកកងអន្តរាគមន៍ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ។ 

ក្នុងឱកាសនោះ ក្រុមការងារ បាននាំយកថវិកាដែលបាន​ការឧបត្ថម្ភ​ពីលោកឧត្តមសេនីយ៍មេបញ្ជាការ​ និងការចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខេត្ត ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,២៦០,០០០រៀល, ផ្លែឈេី​, និងទឹកសុទ្ធចំនួន ៣កេស, ជាអំណោយសួរសុខទុក្ខផងដែរ៕





Theme images by Radius Images. Powered by Blogger.