ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយជូនដល់សមាជិកចំនួន០២នាក់ ដែលមានភរិយាទើបសម្រាលកូន​!

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់គ្រួសារសមាជិក ចំនួន២នាក់ ក្នុងរួមមាន៖

១.លោកនាយចំណង់​ សៀង​ រ៉ា សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ 

២.លោកនាយចំណង់​ វ៉ាង​ ពិសិទ្ធ សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ 

អំណោយដែលក្រុមការងារបានប្រគល់ជូន ក្នុងម្នាក់ៗទទួលបាន៖ ទឹកសុទ្ធ ០៤កេស, សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត រួមនឹងថវិកាមួយចំនួនទៀត ព្រមទាំថបានសួរសុខទុក្ខផងដែរ៕







Theme images by Radius Images. Powered by Blogger.