ឯកឧត្តម ហ៊ុន សុរិទ្ធី និងលោក ថេង សុថុល បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវឧត្ដមសេនីយ៍ទោ ហ៊ុន សារិន


(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវឧត្ដមសេនីយ៍ទោ ហ៊ុន សារិន ភរិយារបស់នាយឧត្ដមសេនីយ៍ ញឹក ហួន ស្ថិតនៅផ្ទះលេខ១០ ផ្លូវលេខ២១១ ភូមិ៦ សង្កាត់វាលវង់ ខណ្ឌ៧មករា ដែលបានទទួលមរណៈភាពកាលពីថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៤ឆ្នាំ។

ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោកជំទាវឧត្តមសេនីយ៍ទោល ហ៊ុន សារិន សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។







Theme images by Radius Images. Powered by Blogger.