ឯកឧត្តម នេត្រ ភក្ត្រា អនុញ្ញាតឱ្យលោក Zheng Xian Jiang និងលោក Ryan Zheng ចូលជួបសម្តែងការគួរសម និងផ្តល់នាឡិកាដៃចំនួន ៥៦គ្រឿង


(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Zheng Xian Jiang ប្រធានក្រុមប្រឹក្សាភិបាលនៃស្ថាប័នសារព័ត៌មាន ASEAN Top News  និងលោក Ryan Zheng អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Honor Device Cambodia  និងសហការី ចូលជួបសម្តែងការគួរសម និងផ្តល់នាឡិកាដៃចំនួន៥៦គ្រឿង ជូនដល់សិស្សជាប់និទ្ទេស A មកពីខេត្តក្រចេះ តាមរយៈក្រសួងព័ត៌មាន ដើម្បីចូលរួមគាំទ្រលើកស្ទួយជាមួយរាជរដ្ឋាភិបាលក្នុងការលើកម្ពស់វិស័យអប់រំនៅកម្ពុជា នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន។














Theme images by Radius Images. Powered by Blogger.