ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាអធិបតីបេីកកិច្ចប្រជុំបូកសរុបការងារព្រៃឈេីប្រចាំឆ្នាំ២០២៤​និងលើកទិសដៅបន្ត


(ភ្នំពេញ)៖ ព្រឹកថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបេីកកិច្ចប្រជុំបូកសរុបការងារព្រៃឈេីប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

ក្នុងឱកាសអញ្ជេីញជាអធិបតី ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត ទីណា សូមសម្តែងនូវក្តីសោមនស្សរីករាយ​ និងមានកត្តិយសក្នុងការចូលរួមពិធីនាថ្ងៃនេះ​ ដែលមានសារៈសំខាន់សម្រាប់ការអនុវត្តការងារ​វិស័យព្រៃឈេីឱ្យមានប្រសិទ្ធភាព​ និងនិរន្តរភាព។​ លេីសពីនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានណែនាំដល់រដ្ឋបាលព្រៃឈេីត្រូវពង្រឹងការងារឱ្យកាន់តែប្រសេីរថែមទៀត​ មានភាពច្បាស់លាស់​ ធ្វេីការតាមរយៈខ្សែបណ្តោយ​សហការជាមួយអជ្ញាធរខេត្ត​ និងមន្ទីរកសិកម្មរាជធានី-ខេត្ត​ អនុវត្តការងារឱ្យមានភាពសកម្ម​ និងចំគោលដៅ។

នៅចំពោះមុខអង្គពិធី​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត ទីណា បានផ្តល់អនុសាសន៍ដល់អង្គប្រជុំត្រូវផ្តោតសំខាន់ទៅលេីប្រព័ន្ធហរិញ្ញវត្ថុសាធារណៈ​ ដោយគិតគូរពិនិត្យរួមគ្នាអំពីផែនការថវិកា​ ផែនការសមិទ្ធកម្ម​ និងសមិទ្ធផលនានា​ដែលសម្រេចបាន​ បញ្ហាប្រឈមនានា និងសូចនាកររំពឹងទុក​ដែលជាពិសោធន៍ពីឆ្នាំចាស់​ សម្រាប់ឆ្នាំថ្មីខាងមុខនេះ​ប្រកបដោយប្រសិទ្ធភាព​ និងមានមូលដ្ឋានច្បាស់លាស់។ 

ឆ្លៀតក្នុងឱកាសនេះដែរ​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត ទីណា ថ្លែងបញ្ជាក់អំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្ម​ក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង​ និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន​ ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋ​ មានហូប​ មានប្រេី​ មានបាន​ និងមានរហូត​ ដែលរដ្ឋបាលព្រៃឈេីត្រូវស្វែងយល់​ពីដំណាក់កាលនីមួយៗឱ្យបានសុីជម្រៅ​ និងគិតគូរស្របតាមគោលនយោបាយ​ មានតម្លៃបន្ថែមខ្ពស់​ មានសេដ្ឋកិច្ចមាត្រដ្ឋាន​ និងមាននិរន្តរភាពសម្រាប់វិស័យព្រៃឈេី​ និងសត្វព្រៃ។

ពាក់ព័ន្ធនឹងការអនុវត្តការងារ​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត ទីណា លេីកទឹកចិត្តដល់អង្គប្រជុំ​បន្តជំរុញការងារសហគមន៍ព្រៃឈេីទំនេីប​ ដែលមានលក្ខខណ្ឌជាក់លាក់​ មានភាពម្ចាស់ការ​ពិតប្រាកដ​ និងមានចំនូលពីផលព្រៃឈេី​ និងកសិ-រុក្ខកម្ម​ ការផ្សាភ្ជាប់ការអភិរក្ស​និងការអភិវឌ្ឍនូវធនធានព្រៃឈេីនិងសត្វព្រៃ​ និងចូលរួមទប់ស្កាត់ការទន្ទ្រានដីព្រៃឈេី​ ប្រកបដោយប្រសិទ្ធភាព​ និងប្រសិទ្ធផលខ្ពស់ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ​៕





















Theme images by Radius Images. Powered by Blogger.