លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំប្រជុំពង្រឹងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ !
(ភ្នំពេញ)៖ នារសៀលថ្ងៃ ចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌ៧មករា លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំប្រជុំពង្រឹងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមការិយាល័យច្រកចេញចូលតែមួយខណ្ឌ និងយន្តការច្រកចេញចូលតែមួយតាមបណ្តាសង្កាត់ ការប្រើប្រាស់បង្កាន់ដៃ និងការឆ្លុះបញ្ចាំងលើលទ្ធផលនៃការចុះធ្វើអធិការកិច្ចរបស់ក្រសួងអធិការកិច្ច។
Post a Comment