សម្តេចមហាបវរធិបតី ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ
(ភ្នំពេញ)៖ នៅយប់ថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ បន្ទាប់ពីជួបពិភាក្សាការងាររួចហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានរៀបចំពិធីលៀងសាយភោជន ជូនលោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងភរិយា ព្រមទាំងគណៈប្រតិភូ។
ពិធីលៀងសាយភោជនត្រូវបានរៀបចំឡើងនៅវិមានសន្តិភាព ទីស្តីការបំពេញការងាររបស់សម្តេចនាយករដ្ឋមន្ត្រី។ ពិធីលៀងសាយភោជនត្រូវបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។ ក្នុងពិធីលៀងសាយភោជន៍នោះ ក៏មានការបង្ហាញជូននូវផ្ទាំងទស្សនីយភាពសិល្បៈផ្សេងៗផងដែរ៕
Post a Comment