លោក ថេង សុថុល បានដឹកនាំប្រជុំត្រួតពិនិត្យ និងកែសម្រួលផែនការលទ្ធកម្ម ឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌ៧មករា
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌ៧មករា លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំប្រជុំត្រួតពិនិត្យ និងកែសម្រួលផែនការលទ្ធកម្ម ឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌ៧មករា និងការងារវាយតម្លៃលទ្ធផលប្រគល់ទទួលការងារជួសជុលលុបជង្ហុកសំបុកមាន់ដោយអ៊ុតកៅស៊ូ (AC) លើកំណាត់ផ្លូវចំនួន០២ខ្សែ នៅផ្លូវលេខ១៦៣ និងផ្លូវលេខ១៦៩ ស្ថិតនៅក្នុងសង្កាត់អូរឬស្សីទី២ សង្កាត់មិត្តភាព និងសង្កាត់វាលវង់ ឆ្នាំ២០២៤។
Post a Comment