សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ ឯកឧត្តម តូច សាក់
(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងបានអញ្ជើញ សួរសុខទុក្ខ ឯកឧត្តម តូច សាក់ អតីតលេខាធិការ នៃគណៈកម្មការអប់រំ ធម្មការ វប្បធម៌ និងទេសចរណ៍ (គណៈកម្មការទី៧) នៃព្រឹទ្ធសភា នីតិកាលទី២ នៅគេហដ្ឋាន រាជធានីភ្នំពេញ នារសៀល ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
ឆ្លៀតក្នុងឱកាសនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវការផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូន ឯកឧត្តម តូច សាក់ ដោយសេចក្តីនឹករលឹក និងការគិតគូរអំពីសុខុទុក្ខរបស់សមាជិកបក្សគ្រប់លំដាប់ថ្នាក់។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យ ឯកឧត្តម តូច សាក់ សូមមានសុភាពល្អបរិបូណ៍ និងកម្លាំងមាំមួន៕
Post a Comment