លោកវរសេនីយ៍ឯក កែត ប៊ុនហេង នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការអនុញ្ញាតច្បាប់ !
(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរង ផែនការងារអត្តសញ្ញាណកម្ម នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក កែត ប៊ុនហេង នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការអនុញ្ញាតច្បាប់ឈប់សម្រាករបស់មន្ត្រីនគរបាលជាតិ និងបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលេីកទិសដៅការងារបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោក-លោកស្រីនាយរងការិយាល័យ នាយផ្នែក នាយរងផ្នែក និងមន្ត្រីផងដែរ៕
Post a Comment