ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ៖ ចិត្តកុសលរមែងនាំមកនូវ សេចក្តីរីករាយដល់ខ្លួន! កាលពីល្ងាចម្សិលមិញ ពេលខ្ញុំកំពុងដើរហាត់ប្រាណនៅពហុកីឡដ្ឋានជាតិអូឡាំពិក ខ្ញុំបានជួបបងស្រីម្នាក់ កំពុងតែដាក់ជញ្ជីងថ្លឹងគិតលុយនៅតាមផ្លូវ ពេលខ្ញុំសួរទៅគាត់ ក៏ដឹងថា ជាអ្នកអនាម័យតែឆ្លៀតដាក់ជញ្ជីងថ្លឹងគីឡូរកលុយបន្ថែម ព្រោះរាល់ថ្ងៃ មានជីវភាពខ្វះខាត មានម្ដាយចាស់ជរា និងមានកូនបីនាក់ ក្នុងបន្ទុក ខ្ញុំក៏មានចិត្ត ជូនអំណោយបន្តិចបន្តួចដល់គាត់ រួមមាន៖ អង្ករ ទឹកសុទ្ធ និងថវិកាមួយចំនួន ឃើញគាត់ទទួលដោយត្រេកអរ ខ្ញុំក៏ទទួលបានសេចក្តីរីករាយក្នុងចិត្តយ៉ាងក្រៃលែង។ បច្ចុប្បន្នបងស្រីរស់នៅផ្ទះជួល ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕








Theme images by Radius Images. Powered by Blogger.