អាវុធហត្ថខេត្តសៀមរាប ចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យការងារផែននគរបាលយុត្តិធម៌ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥

(សៀមរាប)៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោលវរសេនីយ៍ឯក ហម សុខសាន្ត មេបញ្ជាការរង ទទួលការងារ ស្រាវជ្រាវ និង បង្ក្រាបបទល្មើស និងលោកវរសេនីយ៍ឯក សេង វុទ្ធី មេបញ្ជាការរង ទទួលការងារ ស្រាវជ្រាវពត៌ មាន និងសន្តិសុខ ដឹកនាំលោកប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យការងារផែននគរបាលយុត្តិធម៌ឆ្នាំ២០២៤ និងលើកទិសដៅ សូចនាករ ការងារ ឆ្នាំ២០២៥ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និង សម្លេង (Video Conference) នៅសាលប្រជុំសេនាធិការ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង ទទួលផែននគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។














Theme images by Radius Images. Powered by Blogger.