អាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក កង សុទ្ធី និងភរិយា!


(សៀមរាប)៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោក កង សុទ្ធី បាននាំយកទឹកសុទ្ធចំនួន ៤០កេស ទឹកក្រូច ១០កេស និងអាវកីឡាទូក ( ង ) ព្រមទាំងមួក ៣០ឈុត ឧបត្ថមជូនដល់អាវុធហត្ថខេត្តសៀមរាប សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព។

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក កង សុទ្ធី ដែលមានចិត្តសប្បុរសឧបត្ថម្ភ និងគាំទ្រ ដល់អាវុធហត្ថខេត្តសៀមរាប នាពេលកន្លងមក និងក្នុងពេលនេះផងដែរ៕



Theme images by Radius Images. Powered by Blogger.