ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាល នៃគណៈអភិបាលស្រុកសំរោង(ថ្មី)

'
(ខេត្តតាកែវ)៖ ថ្ងៃចន្ទ ១០រោច ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ព្រឹក​ នៅសាលប្រជុំសាលាស្រុកសំរោង ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល និងអភិបាល នៃគណៈអភិបាលស្រុកសំរោង (ថ្មី) ក្រោមអធិបតីភាព ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយ ថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំង ៣ មន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ។
 
លោក កៅ វគ្គសែល ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ត្រូវបានតែងតាំងជា អភិបាល នៃគណអភិបាលស្រុកសំរោង ជំនួសលោក កេត ម៉ៅ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងជា អភិបាល នៃគណអភិបាលស្រុកត្រាំកក់វិញ។












Theme images by Radius Images. Powered by Blogger.