អាវុធហត្ថខេត្តសៀមរាប បានសហការជាមួយមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលសៀមរាប បង្ក្រាបបទល្មើសនេសាទខុសច្បាប់!
(សៀមរាប)៖ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសូទ្រនិគម ចុះសហការជាមួយកម្លាំងអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលបឹងទន្លេសាប និងមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលសៀមរាប ដឹកនាំដោយឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង ក្នុងភូមិសាស្ត្រ ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លទ្ធផល៖ កាប់បំផ្លាញចោលនៅនឹងកន្លែងមាន៖
-ក្បាលលបលូ : ចំនួន ១៥គ្រឿង
-របាំងសាច់អួន : ប្រវែង ១៣០០ម
-ក្បាលស្បៃមុង ចំនួន : ១៧គ្រឿង
-របាំងសាច់ស្បៃមុង ប្រវែង : ១៥០០ម
-ចម្រឹង : ចំនួន ១៣០០ដើម
-លែងត្រី : ចំនួន ១៥០គក្រ។
Post a Comment