អាវុធហត្ថ​ខេត្តសៀមរាប ប្រជុំបូកសរុបលទ្ធផលការអនុវត្តន៍តួនាទីភារកិច្ច ប្រចាំខែតុលា និង​លើកទិសដៅ​អនុវត្តការងារ​ ខែវិច្ឆិកា​ ឆ្នាំ២០២៤!

(សៀមរាប)៖ នារសៀល ថ្ងៃទី០៥ ខែវិច្ឆិកា  ឆ្នាំ២០២៤ នៅសាលប្រជុំសេនាធិ​ការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តន៍តួនាទីភារកិច្ច ប្រចាំខែតុលា និង​លើកទិសដៅ​អនុវត្តការងារ​ខែវិច្ឆិកា​ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការ​រង និងជានាយសេនាធិការ លោកមេបញ្ជាការ​រង នាយសេនាធិការរង ប្រធានមន្ទីរ ប្រធានអង្គភាពនគរបាលយុត្តិធម៌ នាយការិយាល័យពាក់ព័ន្ធ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំង​១៣ ព្រមទាំងនាយ-នាយរងអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។


បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានបើកចែកអាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់តំណាងតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ក៏ដូចជាអង្គភាពចំណុះសម្រាប់យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តសៀមរាប គ្រប់ៗគ្នា៕



















Theme images by Radius Images. Powered by Blogger.