សាកថ្មទូរស័ព្ទឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆាបឆេះផ្ទះល្វែងបន្ទប់ជាន់ទី៤ ខូចខាតអស់ទាំងស្រុង
(ភ្នំពេញ)៖ នៅវេលាម៉ោង១៦:០០នាទីល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ មានហេតុការណ៍អគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចផ្ទះលេខ១២៩ ផ្លូវបេតុង ក្រុមទី០២ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
ហេតុការណ៍អគ្គិភ័យឆាបនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីពីការសាកទូរស័ព្ទបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះល្វែង ទំហំ (៦ម៉ែត្រ x ១៦ម៉ែត្រ) ក្នុងនោះខូចខាចបន្ទប់ជាន់ទី៤ ចំនួន ០១បន្ទប់អស់ទាំងស្រុង ហើយពុំបានរាលដាលដល់អ្នកក្បែរខាងឡើយ។
នៅវេលាម៉ោង០៤:៤៥នាទីល្ងាច ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ អគ្គិភ័យ ចំនួន ០៦គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប និងក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មេីរនឹង ០៤ម៉ែត្រគូប៕
Post a Comment