ឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ !
(សៀមរាប)៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប។
ខ្លឹមសារប្រជុំមានដូចជា៖
១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញាលើកទី៥ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី ៤ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។
២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៤ ស្ដីពីការអនុវត្ដការងាររបស់រដ្ឋបាលខេត្តសៀមរាប។
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង សម្រេចស្ដីពីការបង្កើត គណះកម្មាធិការ គ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស ខេត្តសៀមរាប។
៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង សម្រេចស្ដីពីការបង្កើតគណះកម្មការដឹកនាំ និងរៀបចំ វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី ៤ ឆ្នាំ២០២៤ និងឯកសារសម្រាប់ប្រើប្រាស់ក្នុងវេទិកា។
Post a Comment