លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊ា្រង ទទួលស្វាគមន៍គណ:ប្រតិភូជាន់ខ្ពស់កងកម្លាំងប៉ូលិសប្រដាប់អាវុធប្រជាជនចិន!

(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់កងកម្លាំងប៉ូលិសប្រដាប់អាវុធប្រជាជនចិន ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជូ គួរពីវ (ZHU Guobioa) អនុប្រធាននយោបាយកងកម្លាំងប៉ូលីសប្រដាប់អាវុធប្រជាជនចិន និងប្រតិភូអមដំណើរបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការទទួលស្វាគមន៍ ពីសំណាក់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស ,មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈនិងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
















Theme images by Radius Images. Powered by Blogger.