សម្ដេច ម៉ែន សំអន អញ្ជើញត្រួតពិនិត្យទីតាំងរៀបចំពិធីសូត្រមន្ត របស់អង្គឋិនទានដង្ហែទៅកាន់ វត្តពោធិ៍គិរីវង្សារាម
(ភ្នំពេញ)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មការរៀបចំដង្ហែអង្គកឋិនទាន និងមានការ អមដំណើរដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាបាន អញ្ជើញត្រួតពិនិត្យ ទីតាំងសម្រាប់រៀបចំពិធីសូត្រមន្តរបស់អង្គឋិនទានដង្ហែ ទៅកាន់វត្ត ពោធិ៍គិរីវង្សារាម ដែលប្រារព្ធឡើងនៅ វិមាន៧មករា នាព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
អង្គកឋិនទាននេះ ត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ បន្ទាប់ពី សូត្រមន្ត នៅក្នុង ប្រទេសកម្ពុជា នៅថ្ងៃទី ០៣ ខែវិច្ឆិកាហើយនោះ អង្គកឋិនទាននឹងដង្ហែដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៅកាន់វត្ត ពោធិ៍គិរីវង្សារាម នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤៕
Post a Comment