ឧត្តមសេនីយ៍ត្រី សៀ ទីន ទទួលស្វាគមន៍គណ:ប្រតិភូជាន់ខ្ពស់កងកម្លាំងប៉ួលិសប្រដាប់អាវុធប្រជាជនចិន!
(ខេត្តសៀមរាប)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់កងកម្លាំងប៉ូលីសប្រដាប់អាវុធប្រជាជនចិន ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជូ គួរពីវ (ZHU Guobioa) អនុប្រធាននយោបាយកងកម្លាំងប៉ូលីសប្រដាប់អាវុធប្រជាជនចិន និងប្រតិភូអមដំណើរបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជា អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។
Post a Comment