សង្វេគ! គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំដឹកប្រេងនិងម៉ូតូ បណ្តាលឱ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុនិងរងបួសធ្ងន់ម្នាក់!


(ភ្នំពេញ)៖ យ៉ាងហោចណាស់បុរសម្នាក់បានបាត់បង់ជីវិត និងក្មេងស្រីម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តធុនធំដឹកប្រេងឥន្ធនៈ ទិសដៅបញ្រ្ចាសគ្នា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង​១២:៥០នាទី​យប់ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចគីឡូម៉ែត្រលេខ ១២៨-១២៩ ស្ថិតក្នុងភូមិវាល​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ។ 

ហេតុការណ៍គ្រោះថ្នាក់នេះ បណ្តាលឱ្យអ្នកបេីកបរម៉ូតូ ភេទប្រុស បានបាត់បង់ជីវិតនៅហ្នឹងកន្លែង​កើតហេតុ និងក្មេងស្រីម្នាក់ រងរបួសធ្ងន់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ជួយសង្គ្រោះដឹកបញ្ជូនមកព្យាបាលភ្លាមៗនៅមន្ទីរសុខភាពកត្តវិទស្រុកកំពង់សីលា​។

ក្រោយពេលកេីតហេតុផ្នែកជំនាញបានយកវត្ថុតាងទាំងពីរគ្រឿងខាងលេីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា​ ចំណែកសាកសព ត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕







Theme images by Radius Images. Powered by Blogger.