មន្រ្តីជំនាញ ក.ប.ប ចុះពិនិត្យស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគ ដាក់លក់ក្នុងពិធីប្រណាំងទូក!

(ខេត្តកណ្តាល)៖ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ ក្រុមការងារ ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត និងក្លែងបន្លំ(ក.ប.ប) សហការ ជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តកណ្តាល បានចុះពិនិត្យ ស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគ ក្នុងពិធីប្រណាំងទូក ក្រុងតាខ្មៅ ដើម្បីយកទៅធ្វើតេស្ត ក្នុងមន្ទីរពិសោធន៍ រថយន្តចលត័ ដើម្បីស្វែងរកសារធាតុ ហាមឃាត់ ក្នុងចំណីអាហារ ដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ តាមរយៈ ម៉ាសុីនទំនើប។


ក្នុងឱកាសនោះ ក្រុមការងារ ក.ប.ប បានណែនាំ ដល់ពាណិជ្ជករ និងអាជីវករ ដែលបានចូលរួមតាំងពិព័រណ៍ ផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគទាំងអស់ ត្រូវរៀបចំទុកដាក់ម្ហូបអាហារ ឱ្យបានត្រឹមត្រូវ មានសុវត្តិភាព និងអនាម័យល្អ ដើម្បីបម្រើប្រជាពលរដ្ឋ ប្រកបដោយ និងសុខសុវត្តិភាព។


គួរបញ្ជាក់ថា៖ ឆ្នាំនេះ ក្នុងព្រឹត្តិការណ៍ប្រណាំងទូក ក្រុងតាខ្មៅរដ្ឋបាល ខេត្តកណ្តាល បានរៀបចំស្តង់ ពិព័រណ៍ចំនួន ១១២ស្តង់គ្រប់ប្រភេទចំនួន១១២ស្តង់ ក្នុងនោះស្តង់ភូមិ១ផលិតផល១ ចំនួន៣០ស្តង់,ស្តង់លក់ផលិតផលខ្មែរ និងម្ហូបអាហារ ចំនួន៨២ស្តង់។









Theme images by Radius Images. Powered by Blogger.