សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ទទួលសៀវភៅប្រលោមលោកបង្កប់គតិអប់រំ ៤៥០ក្បាល ពីលោកជំទាវ ម៉ីសន សុធារី
(ភ្នំពេញ)៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ទទួលសៀវភៅចំនួន ៤៥០ក្បាល ជាប្រភេទប្រលោមលោកបង្កប់ដោយគតិអប់រំពីលោកជំទាវ ម៉ីសន សុធារី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអ្នកនិពន្ធដ៏ល្បីល្បាញ ដើម្បីចែកជូនដល់អ្នកជាប់ពន្ធនាគារនៅមណ្ឌលអប់រំកែប្រែនានាទូទាំងប្រទេសដើម្បីអាន។
ពិធីប្រគល់ទទួលសៀវភៅនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន និងលោកជំទាវជានាយកប្រតិបត្តិ និងសមាជិកាកិត្តិយស នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។
Post a Comment