ចុះពិនិត្យផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មណ្ឌលកំណែអនុវិទ្យាល័យចតុមុខ(មុខវិជ្ជា រូបវិទ្យា)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា បានអញ្ជើញចុះពិនិត្យ ការចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ មណ្ឌលកំណែអនុវិទ្យាល័យចតុមុខ (មុខវិជ្ជា: រូបវិទ្យា) ដោយការចូលរួមពី លោកជំទាវ ទន់ សាអ៊ីម គណៈមេប្រយោគទូទាំងប្រទេសមណ្ឌលកំណែ អនុវិទ្យាល័យចតុមុខ ឯកឧត្តមបណ្ឌិត នៀ សុផន ប្រធានមណ្ឌលកំណែ និងក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ។


នៅតាមមណ្ឌលកំណែកំពុងមានភាពមមាញឹកក្នុងការ រាប់ពិនិត្យ ផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជន ដើម្បីត្រៀមរៀបចំដំណើរការ កំណែ ក្រោមការពិនិត្យតាមដានចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ និងគណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ។


#BacII #BacII2024'











Theme images by Radius Images. Powered by Blogger.