សម្តេច ម៉ែន សំអន សំណេះសំណាលជាមួយមេជាង និងក្រុមជាង ១០០នាក់ ដែលកំពុងសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត

(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយមេជាង និងក្រុមជាងសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត ជាង១០០នាក់ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។ 

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូរការផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បង្អូនក្រុមជាងទាំងស់ដោយក្តី នឹករលឹក និងការគិតគូរដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយមិនទុកឲ្យអ្នកណាម្នាក់នៅឯកានោះឡើយ។ 

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសសើរចំពោះ លោក លឹម សៀងហេង អភិបាលក្រុងបាវិត ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាល ដែលបានរួមសហការគ្នាក្នុងការកសាងអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងបាវិតនេះលេចចេញជារូបរៀងឡើង។ 

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរដល់ក្រុមជាងទាំងអស់សូមធ្វើការប្រុងប្រយ័ត្នខ្ពស់ គោរពតាមបទដ្ឋាននៃការសាងសង់ ធានាបាននូវគុណភាព ត្រូវចេះថែរក្សាបរិស្ថាន និងចេះថែរទាំងសុខភាពឲ្យបានល្អ៕








































Theme images by Radius Images. Powered by Blogger.