ឯកឧត្តម នូ សាខន និងលោកជំទាវ បានអញ្ជើញចូលរួមពិធីសូត្រមន្ត រាប់បាត្រ កាន់បិណ្ឌទី៧ នៅវត្តទួលរំលេចរតនារាម


(ខេត្តកណ្ដាល)៖ ព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោកជំទាវ រួមជាមួយ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុងតាខ្មៅ លោកប្រធានក្រុមប្រឹក្សាក្រុងសំពៅពូន លោកអភិបាលក្រុងសំពៅពូន និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត រាប់បាត្រ កាន់បិណ្ឌ ទី៧ នៅវត្តទួលរំលេចរតនារាម ស្ថិតនៅសង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល។ 

ឯកឧត្តម នូ សាខន និងលោកជំទាវ បានប្រគេនសាដក ចង្ហាន់ ទេយ្យទាន និងបច្ច័យបួនចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខន្ធ បុព្វការីជន ជីដូន ជីតា មាតាបិតា ញាតិកាទាំងប្រាំពីរសន្តាន ដែលបានអនិច្ចធម្ម និងធ្វើមរណកាលទៅហើយ សូមឱ្យបានសោយសុខក្នុងឋានបរមលោក កុំបីឃ្លៀងឃ្លាតឡើយ។


















Theme images by Radius Images. Powered by Blogger.