លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដឹកនាំមន្ត្រីចុះត្រួតពិនិត្យគុណភាព ភេសជ្ជ:គ្រឿងកំប៉ុង និងចំណីអាហារ



(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌ៧មករា ដោយមានការព្រួយបារម្ភ និងគិតគូរយកចិត្តទុកដាក់អំពីបញ្ហាសុខភាព របស់កូនៗ ក្មួយៗ សិស្សានុសិស្ស លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំមន្ត្រីចុះត្រួតពិនិត្យមើលពីគុណភាព ភេសជ្ជៈគ្រឿងកំប៉ុង និងចំណីអាហារ ឱ្យបានត្រឹមត្រូវជៀសវាងមានផលប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស និងបានសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនអាជីវករអ្នកលក់ដូរនៅតាមអាហារដ្ឋានក្នុងបរិវេណសាលាបឋមសិក្សាបាក់ទូក និងវិទ្យាល័យបាក់ទូក។ 

ក្នុងនោះផងដែរ លោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌ៧មករា បានបន្តណែនាំបងបងប្អូនអាជីវករអ្នកលក់ភេសជ្ជៈគ្រឿងកំប៉ុង និងចំណីអាហារ ក្នុងបរិវេណសាលាទាំងអស់ អោយចូលរួមសហការជាមួយគណៈគ្រប់គ្រងសាលា ដើម្បីរក្សាអោយបាននូវ អនាម័យ និងគុណភាព ជៀសវាងមានផងប៉ះពាល់ដល់សុខភាពរបស់សិស្សានុសិស្ស៕











Theme images by Radius Images. Powered by Blogger.