ឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមអមដំណើរ ឯកឧត្ដម លី សំរឹទ្ធ និង ឯកឧត្ដម ប្រាក់ សោភ័ណ ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី២ នៅ​វត្តរាជបូណ៌ និងវត្តទេពពោធិ៍វង្ស!




(ខេត្តសៀមរាប)៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ជាថ្ងៃកាន់បិណ្ឌវេនទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានចូលរួមអមដំណើរ ឯកឧត្ដម លី សំរឹទ្ធ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប និង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំង ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងទាំងបី មន្ត្រីរាជការសាលាខេត្តសៀមរាប និងប្រជាពុទ្ធបរិស័ទ បាននាំយកទេយ្យទានមានគ្រឿងឧបភោគបរិភោគ រួមនិងបច្ច័យមួយចំនួន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តរាជបូណ៌ ស្ថិតក្នុងសង្កាត់សាលាកំរេីក ក្រុងសៀមរាប និងវត្តទេពពោធិ៍វង្ស ស្ថិតក្នុង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទុកជាកុសលរៀងៗខ្លួនផង និងបានឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើងពីកម្លាំងសទ្ធាជ្រះថ្លា ជូនដល់ បុព្វការីជន មានមាតា បិតាជីដូនជីតា ញាតការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ វីរយុទ្ធជន កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ក្នុងរយៈកាលកន្លងមកផងដែរ៕


















Theme images by Radius Images. Powered by Blogger.