សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ លោកស្រី គង់ សារឿន វីរៈនារីដោះមីនខេត្តស្វាយរៀង


(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខ លោកស្រី គង់ សារឿន អាយុ៦៨ឆ្នាំ អតីតជាមេបញ្ជាការកងអនុសេនាធំនារីដោះមីនខេត្តស្វាយរៀង កំពុងសម្រាកព្យាបាលជំងឺនៅមមន្ទីរពេទ្យព្រះកេតុមាលា នាព្រឹកថ្ងៃថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។ 

នៅក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកទឹកចិត្ត និងជូនពរដល់ លោកស្រី គង់ សារឿន រួមជាមួយអ្នកជំងឺផ្សេងទៀត ឆាប់បានជាសះស្បើយ និងត្រលប់ទៅគេហដ្ឋានវិញ៕








Theme images by Radius Images. Powered by Blogger.