ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបជាមួយឯកឧត្តម Shi Zhongjun អគ្គលេខាធិការនៃមជ្ឍមណ្ឌលអាស៊ាន-ចិន នៅទីក្រុង Changzhi
ជំនួបទ្វេភាគីរវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម Shi Zhongjun អគ្គលេខាធិការនៃមជ្ឍមណ្ឌលអាស៊ាន-ចិន នៅទីក្រុង Changzhi ខេត្ត Shanxi នៃសាធារណរដ្ឋប្រជាមានិតចិននារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ។
ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ជាពិសេសរវាងប្រទេសកម្ពុជា-ចិន ដោយផ្តោតលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែល បានរួមគ្នាបង្កើននូវសមិទ្ធផលជាច្រើននៅក្នុងវិស័យព័ត៌មាន អប់រំ វប្បធម៌ និងពាណិជ្ជកម្ម។
ភាគីទាំងពីរបានប្តេជាចិត្តបន្តកិច្ចសហប្រតិបត្តិការដើម្បីពង្រីកបន្ថែមនូវទំនាក់ទំនងក្នុងវិស័យព័ត៌មានរវាងកម្ពុជា-ចិន ឱ្យកាន់រឹងមាំ។
Post a Comment