ឯកឧត្តម នេត្រ ភក្ត្រា អនុញ្ញាតឱ្យលោក Jonathan Shen ប្រធានក្រុមហ៊ុន Shinework Pictures និងជាផលិតករប្រចាំនៅបុស្តិ៍ទូរទស្សន៍ចិន លេខ៦ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Jonathan Shen ប្រធានក្រុមហ៊ុន Shinework Pictures និងជាផលិតករប្រចាំនៅបុស្តិ៍ទូរទស្សន៍ចិន លេខ៦ រួមជាមួយសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

ក្នុងជំនួបនេះភាគីទាំងបានពិភាក្សាអំពីការបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងបុស្តិ៍ទូរទស្សន៍ចិន លេខ៦ ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរទៅក្នុងតំបន់ និងអន្តរជាតិ ជាពិសេសដើម្បីអបអរឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤។










Theme images by Radius Images. Powered by Blogger.