សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈនូវសំណង់ក្នុងមជ្ឈមណ្ឌល សាលាកីឡាបាល់ទាត់ជាតិ និងទីស្នាក់ការកណ្តាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ចេញផ្សាយថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មាននិងគេហទំព័រ "ជីវិតកូនខ្មែរ" 

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈនូវសំណង់ក្នុងមជ្ឈមណ្ឌល សាលាកីឡាបាល់ទាត់ជាតិ និងទីស្នាក់ការកណ្តាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

កម្មវត្ថុ៖ ស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈនូវសំណង់ក្នុងមជ្ឈមណ្ឌល សាលាកីឡាបាល់ទាត់ជាតិ និងទីស្នាក់
ការកណ្តាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
យោង ៖ សេចក្តីសម្រេច ស្តីពី ការតែងតាំងកិច្ចការច្បាប់កម្ពុជា ការតែងតាំងកិច្ចការច្បាប់កម្ពុជា លេខ៖៣៤៧/២៤ ស.ប.ក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
តបតាមកម្មវត្ថុ និងយោងខាងលើ ការិយាល័យកិច្ចការច្បាប់កម្ពុជា សូមជម្រាបថា៖ សហព័ន្ធកីឡាបាល់ ទាត់កម្ពុជា និងដាក់ឱ្យដេញថ្លៃជាសាធារណៈនូវសំណង់ក្នុងមជ្ឈមណ្ឌល សាលាកីឡាបាល់ទាត់ជាតិ និង ទីស្នាក់ការ កណ្ដាលរបស់សហព័ទ្ធកីឡាបាល់ទាត់កម្ពុជា។ ដែលមានទីតាំងស្ថិតនៅភូមិព្រែកតាសែន ឃុំព្រែកអញ្ចាញ ស្រុក មុខកំពូល ខេត្តកណ្តាល។
ក្រុមហ៊ុនសំណង់ដែលមានចំណាប់អារម្មណ៍លើគម្រោងសាងសង់ខាងលើ អាចដាក់ពាក្យចាប់ពីថ្ងៃប្រកាស នេះ។ កាលបរិច្ឆេទឈប់ទទួលពាក្យគិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៤ និង០០នាទី រសៀល។ ពាក្យសុំដេញថ្លៃត្រូវដាក់នៅការិយាល័យកិច្ចច្បាប់កម្ពុជា។
ក្រុមហ៊ុនដែលមានបំណងជាក់ដេញថ្លៃត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
១. វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ចេញដោយក្រសួងពាណិជ្ជកម្ម
២. ប័ណ្ណពន្ធប៉ាតង់ និងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបរយៈពេល ៣ (បី) ឆ្នាំចុងក្រោយ
៣.វិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតិ ឱ្យប្រកបអាជីវកម្មដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ (នៅមានសុពលភាព)
៤. បទពិសោធន៍ និងស្នាដៃសាងសង់ដែលក្រុមហ៊ុនបានអនុវត្តកន្លងមក។ ក្រុមហ៊ុនចូលដេញថ្លៃត្រូវតែមាន បទពិសោធន៍ក្នុងការសាងសង់អគារខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាញពីសមត្ថភាពនៅក្នុងគម្រោង ស្រដៀងគ្នានេះ យ៉ាងហោចណាស់នៅក្នុងរយៈពេល ៥(ប្រាំ)ឆ្នាំចុងក្រោយនេះ។
ពាក្យសុំដេញថ្លៃទាំងអស់ ការិយាល័យកិច្ចការច្បាប់កម្ពុជានឹងដាក់ទៅ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីសម្រេចលើគុណសម្បត្តិដែលអាចអនុញ្ញាតឱ្យចូលរួមដេញថ្លៃ។ ក្រុមហ៊ុនដែលបានទទួលការអនុញ្ញាតឱ្យចូលរួម ដេញថ្លៃ និងទទួលដំណឹងពីការិយាល័យកិច្ចការច្បាប់កម្ពុជា ដើម្បីចូលរួមដេញថ្លៃបញ្ចប់នីតិវិធី។ អាស្រ័យហេតុនេះ សូមលោក លោកស្រី មេត្តាជ្រាបជាពត៌មាន។




Theme images by Radius Images. Powered by Blogger.