វិវាទទាមទារដី រវាងបងប្អូនបង្កើត មានទីតាំងស្ថិតនៅភូមិទីប៉ាត់ ឃុំជាងអត ស្រុកត្រាំកក់ ចប់នៅសាលាឧទ្ធរណ៍ភ្នំពេញ!


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤, ក្រុមប្រឹក្សាជំនុំជម្រះទី៧ នៃសាលាឧទ្ធរណ៍ភ្នំពេញ មានលោក សួស សំអាត ប្រធានក្រុមប្រឹក្សា លោក ស៊ិន វិសាល , លោក ឌុច សុខសារិន ចៅក្រមប្រឹក្សា និងលោក កែវ វណ្ណៈ ក្រឡាបញ្ជី បានបើកការទាញហេតុផលដោយផ្ទាល់មាត់លើសំណុំរឿងរដ្ឋប្បវេណីលេខៈ ២៥៧ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ 

កម្មវត្ថុនៃបណ្ដឹង៖ វិវាទទាមទារដី រវាងបងប្អូនបង្កើត លើដីទំហំ ៣២១៣ម៉ែត្រការ៉េ មានបណ្ដោយប្រវែង ៥៩,៥ម៉ែត្រការ៉េ និងទទឹងប្រវែង ៥៤ម៉ែត្រ ដែលមានទីតាំងស្ថិតនៅភូមិទីប៉ាត់ ឃុំជាងអត ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្រោយពីបានធ្វើការសម្របសម្រួល ដោយក្រុមប្រឹក្សាជំនុំជម្រះទី៧ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជាលទ្ធផល​គូភាគីបាន​សះជាគ្នាបែងចែកដីខាងលើជាពីរចំណែកស្មើរគ្នា។



Theme images by Radius Images. Powered by Blogger.