ពិធីសម្ដែងការគួរសម និងពិភាក្សាកាងារ ជាមួយក្រុមចម្រុះហត្ថកម្មបរទេស ឆ្នាំ២០២៤


(ខេត្តកណ្ដាល)៖ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអនុញ្ញាតឱ្យប្រតិភូរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ ដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ចូលជួបសម្ដែងការគួរសម និងសំណេះសំណាល នៅសាលប្រជុំសាលាខេត្តកណ្ដាល។ 


ក្នុងជំនួបសម្ដែងការគួរសមនេះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានកោតសរសើរដល់ក្រុមការងារចម្រុះអធិការកិច្ចហត្ថកម្មបរទេស អន្តោប្រវេសន៍ ដែលបានខិតខំទាំងកម្លាំងកាយចិត្ត ក្នុងកិច្ចការអន្តោប្រវេសន៍ ជាពិសេសការស្នាក់នៅរបស់ជនបរទេស ហើយសូមបន្តនូវការគ្រប់គ្រង ការធើ្វអន្តោប្រវេសន៍ ដើម្បីធានាបានការស្នាក់នៅដោយស្របច្បាប់របស់ជនបរទេសដែលបានរស់នៅក្នុងខេត្តកណ្ដាលេ។ 

ឯកឧត្តមអភិបាលខេត្តកណ្តាល បានថ្លែងអំណរអរគុណ និងចូលរួមកិច្ចសហការណ៏គាំទ្រជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស និងសុំអោយក្រុមការងារអនុវត្តន៍ឱបានត្រឹមត្រូវតាមច្បាប់ស្តីពីអន្តោប្រវេសន៏ និងច្បាប់ស្តីពីការងារ ដោយការចុះបេសកម្មនេះជាផ្នែកមួយក្នុងការប្រមូលថវិការចូលរដ្ឋផងដែរ។ 

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល បានគូសបញ្ជាក់ថា បញ្ហាអន្តោប្រវេសន៍ គឺជាបញ្ហាសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា ដោយឯកឧត្ដមនឹងបន្ត ផ្តល់កិច្ចសហការគ្នាលើការងារនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរជាបន្តទៀត។
















Theme images by Radius Images. Powered by Blogger.