នាយឧត្តមសេនីយ៍ ស ថេត អញ្ជេីញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែអាសាឍបឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តបាត់ដំបង បានរៀបចំធ្វើពិធីប្រកាសផ្ទេរភារកិច្ចនិងបំពាក់ឋានត្តរសក្តិ ដល់ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៌ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ,ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ,ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ជាស្នង ការរង ត្រូវបានប្រកាសទទួលតំណែងថ្មី ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងដំឡេីងឋានត្តរសក្តិជាឧត្តមសេនីយ៍ទោជំនួសលោកឧត្តម សេនីយ៍ទោ សាត គឹមសាន ដែលត្រូវចូលនិវត្តន៍។
ពិធីនេះមានការអញ្ជេីញចូលរូមពីឯកឧត្តម លោក ជំ ទាវ លោក លោកស្រី មន្រ្តីរាជការ ជាថ្នាក់ដឹកនាំតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់និងកង កម្លាំងប្រដាប់អាវុធក្នុងខេត្តបាត់ដំបង ជាច្រេីនរូប៕
Post a Comment