រថយន្តដឹកអង្ក​ររាប់សិបតោនអស់ខ្យល់ក្នុងប្រព័ន្ធសុវ​ត្ថិភាព​(ហ្រ្វាំង​)បណ្តាលឲ្យក្រឡាប់ចាក់អង្ករពេ​ញផ្លូវ​ជាតិ​លេខ​៤​


(ខេត្តកំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៧​ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង​ ០៧​:៤០នាទី មានគ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួន​ឯង​​រថយន្តដឹកអង្ក​ររាប់តោនអស់ខ្យល់ក្នុងប្រព័ន្ធសុវត្ថិភាព​(​ហ្រ្វាំង​)​បណ្តាលឱ្យក្រឡាប់ចាក់អង្ករពេ​ញផ្លូវ​ជាតិ​លេខ​៤​ ចន្លោះគីឡូម៉ែត្រលេខ ១០៦-១០៧ ត្រង់ចំណុចភូមិទី៦ ឃុំយាយ​ម៉ៅ​ពេជ្រនិល ស្រុកភ្នំស្រួច។ 

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយខ្លួន​ឯង​ បណ្ដាល​ឲ្យ​ខូចខា​តរថយន្ត១គ្រឿង​និងទំនិញដែលបានធ្លាក់រាយ​ប៉ាយនៅ​លេីផ្លូវជាតិលេខ៤​ រថយន្ដ​ម៉ាក​ FUSO ភ្នំពេញ​ 3A-6035​ ក្បាលពណ៌​ស​ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ​មិនមានការកកស្ទះចរាចរណ៍នោះទេ ដោយសារសមត្ថកិច្ច​នគរបាល​កំពុងស​ម្រប​សម្រួលសណ្ដាប់ធ្នាប់​ចរាចរណ៍​នៅកន្លែងកេីត​ហេតុ​ផ្ទាល់​៕









Theme images by Radius Images. Powered by Blogger.