សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤

(ខេត្តកំពត)៖ មានប្រសាសន៍នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ហើយរាជរដ្ឋាភិបាលក៏បានត្រៀមលក្ខណៈ និងកំណត់ទីតាំងបើកការដ្ឋានរួចរាល់ហើយដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រកាសបើកការដ្ឋានច្បាស់លាស់នេះ ដើម្បីកុំឱ្យមានការឃោសនាញុះញង់របស់អ្នកនយោបាយមួយចំនួន ពិសេសគឺអ្នកនយោបាយចាស់វស្សាមួយរូប ដែលបានបន្ទុចបង្អាក់គម្រោងនេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ រួមទាំងបណ្តាអ្នកនយោបាយនានា ដែលបានចេញសារគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ៕
























Theme images by Radius Images. Powered by Blogger.