សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុថ្វាយ សម្តេចព្រះមហាសង្ឃរាជស្តីទី នន្ទ ង៉ែត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញប្រគេន ចង្ហាន់ និង ទេយ្យវត្ថុ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតីរាជវរារាម ហៅកាត់ថា វត្តបទុមវតី ឬ វត្តបុទុម រាជធានីភ្នំពេញ។ 

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  បានអញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុ ក៏ដូចជាដើម្បីថ្វាយព្រះពរ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងខួបចម្រើនព្រះជន្មគម្រប់ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សាកន្លងទៅនេះ។ 

សូមថ្វាយព្រះពរ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី សូមមានព្រះរាជសុខភាពល្អ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ គង់ប្រថាប់ជាសុខក្នុងព្រះពុទ្ធសាសនាអស់កាលជាអង្វែងតរៀងទៅ៕










Theme images by Radius Images. Powered by Blogger.