ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទអាស៊ាន»


 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទអាស៊ាន» នៅទីស្តីការក្រសួងការបរទេស។

វេទិកាពិភាក្សាខាងលើនេះ មានការអញ្ចើញចូលពីឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានជាតិ និង​អន្តរជាតិជាង ៧០នាក់ មកពី ៤៦ស្ថាប័ន ក្នុងនោះក៌មានគេហទំព័រ "ជីវិតកូនខ្មែរ" chivitkonkhmer.com ផងដែរ។



ការរៀបចំវេទិកានេះឡើង គឺដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានស្វែង យល់បន្ថែមទៀតអំពីគោលនយោបាយការបរទេសរបស់ប្រទេសកម្ពុជាក្នុងបរិបទអាស៊ាន រួមទាំងព្រឹត្តិការណ៍សំខាន់ៗក្នុងតំបន់អាស៊ាន ដែលជះឥទ្ធិពលដល់គោលនយោបាយការបរទេសកម្ពុជា ។ 

វេទិកានេះក៏បានផ្ដល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់ដឹងកាន់តែច្បាស់អំពី គោលនយោបាយការបរទេសកម្ពុជា និងមានឱកាសលើកជាសំណួរផ្សេងៗទាក់ទងនឹងគោលនយោបាយការបរទេសរបស់ប្រទេសកម្ពុជាក្នុងបរិបទអាស៊ានផងដែរ។
























Theme images by Radius Images. Powered by Blogger.