លោកវរសេនីយ៍ទោ ជុន ប៊ុនណាន អញ្ជើញចុះសួរសុខទុក្ខលោក ខែម សំអាង សម្រាកព្យាបាននៅមន្ទីរពេទ្យកាល់ម៉ែត


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ខែម សំអាង នាយប៉ុស្តិ៍​នគរបាលរដ្ឋបាល​មនោរម្យ កំពុងសម្រាកព្យាបាននៅមន្ទីរពេទ្យកាល់ម៉ែត បញ្ហារលាកពោះវៀន ដោយជូនជាថវិកាមួយចំនួនដើម្បីសម្រួលការព្យាបាល និងជូនពរលោកនាយប៉ុស្តិ៍ឱ្យឆាប់ជាសះស្បើយ។

ជាមួយគ្នានោះដែលលោកអធិការបានជូនជាថវិកាជូនដល់លោកអ៊ំប្រុសដែលសម្រាកព្យាបាលនៅគ្រែជិតគ្នា ទោះថវិកាមិនច្រើន តែដោយបេះដូង ចូលរួមចែករំលែកក្តីស្រលាញ់រាប់អានទាំងអស់គ្នា។





Theme images by Radius Images. Powered by Blogger.